khmer eng
  • លោជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានវ័យចាស់ជរា ក្រីក្រជួបការលំបាកជីវភាពគ្រួសារ
     
    ចែករំលែក ៖

    នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំ
    ពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានវ័យចាស់ជរា ក្រីក្រជួបការលំបាកជីវភាពគ្រួសារ រស់នៅក្នុងសង្កាត់បឹងកក់ទី២ ចំនួន ៣គ្រួសារ និងសង្កាត់បឹងសាឡាង ចំនួន ២គ្រួសារ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

    អំណោយដែលផ្តល់ជូនក្នុងឱកាសនោះ រួមមាន ១គ្រួសារទទួលបាន ៖ អង្ករ១ថង់ទម្ងន់ ១០គីឡូក្រាម មី១កេសតូច ត្រីខ៧កំប៉ុង សារុង១ ក្រមា១ ម្សៅសាប៊ូ១កព្ចាប់ និងថវិកាចំនួន ៧០ ០០០៛ (សម្រាប់គ្រួសារប្រជាពរដ្ឋក្នុងសង្កាត់បឹងកក់២) ដោយឡែកថវិកាចំនួន ១០០ ០០០ ៛ (សម្រាប់គ្រួសារប្រជាពលរដ្ឋក្នុងសង្កាត់បឹងសាឡាង)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត